បរទេស ៖ នៅមុនពេលការប្រកួតសប្តាហ៍ដំបូង (Matchday 1) នៃពានរង្វាន់អឺរ៉ុប UEFA Champions League ចាប់ផ្តើម ស្ថាប័នព័ត៌មានកីឡា ESPN បានចេញផ្សាយនៅថ្ងៃទៅ ៨ ខែកញ្ញា ឆ្នាំ២០២៦នេះ តារាងវាយតម្លៃកម្លាំង និងទម្រង់លេងរបស់ក្លឹបកំពូលៗ (Power Rankings) នៅក្នុងប្រកួតប្រជែងដណ្តើមពានរង្វាន់រដូវកាលនេះ។
លេខ ១ Paris Saint-Germain (PSG) ក្លឹបអ្នកមានបារាំង PSG ត្រូវបានវាយតម្លៃឱ្យឈរនៅកំពូលតារាងជាក្រុមដែលមានភាពរឹងមាំ និងមានឱកាសខ្ពស់ជាងគេ។ ក្រោមការដឹកនាំដែលមានវិន័យ និងទម្រង់លេងសមូហភាពខ្ពស់ ពួកគេបានបង្ហាញពីស្ថិរភាពយ៉ាងល្អប្រសើរទាំងក្នុងលីគ និងឆាកអន្តរជាតិ។
លេខ ២ Arsenal ក្រុមកាំភ្លើងធំ Arsenal ស្ថិតនៅចំណាត់ថ្នាក់ទីពីរ ជាមួយនឹងទម្រង់លេងការពារដ៏រឹងមាំ និងតំបន់បម្រើដែលមានការច្នៃប្រឌិតខ្ពស់។ ក្រុមរបស់លោក Mikel Arteta ត្រូវគេមើលឃើញថាជាបេក្ខភាពប្រជែងពានដ៏ស្រួចស្រាវមួយ បន្ទាប់ពីបានសាងសមត្ថភាពយ៉ាងលេចធ្លោក្នុងពានរង្វាន់លីគកំពូលអង់គ្លេស។
លេខ ៣ Barcelonaក្លឹបអ្នកមានបុណ្យ Barcelona ស្ថិតនៅចំណាត់ថ្នាក់ទីបី ដោយសារការកើនឡើងនៃទម្រង់លេងវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល និងការទាញយកសក្ដានុពលពីកីឡាករវ័យក្មេងឆ្នើមៗ រួមផ្សំជាមួយបទពិសោធន៍របស់កីឡាកររៀមច្បងក្នុងក្រុម។
លេខ ៤ Bayern Munich តោខៀវអាល្លឺម៉ង់ Bayern Munich បន្តឈរក្នុងចំណោមក្រុមខ្លាំងទាំង ៤ ដោយសារតំបន់ប្រយុទ្ធដែលមានប្រសិទ្ធភាពខ្ពស់ និងបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុបមួយនេះ។
តារាងចំណាត់ថ្នាក់ Power Rankings របស់ ESPN នេះ ធ្វើឡើងដោយផ្អែកលើការវិភាគទៅលើ ទម្រង់លេងបច្ចុប្បន្ន (Current Form), កម្រិតកាយសម្បទារបស់កីឡាករ, ស៊ីជម្រៅនៃកៅអីបម្រុង (Squad Depth) និង កាលវិភាគនៃការប្រកួត របស់ក្រុមនីមួយៗក្នុងវគ្គសសរស្តម្ភ (League Phase) ថ្មីនេះ។
ប្រែសម្រួលដោយ៖ គីរី
