កីឡា

លីគកំពូលអាមេរិកMLS បំបែកកំណត់ត្រាចំណាយទិញ កីឡាករ៣៧០លានដុល្លារ និងចំណូលវិញបាន២១៨លានដុល្លារ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបណ្តាលក្លឹបនៅលីគកំពូលអាមេរិក MLS បានទទួលកំណត់ត្រាថ្មី ដោយអាចរកចំណូលបានពីការលក់កីឡាករសរុប២១៨លានដុល្លារ ទោះបីជាបានចំណាយលើកីឡាករចំណូលថ្មី ដល់ទៅ៣៧០លានដុល្លារក្តី។

ក្នុងនោះគេសង្កេតឃើញមានកីឡាករចំណូលថ្មីប្រមាណជា៣០រូបដែលធ្លាប់មានបទពិសោធលេងនៅពានរង្វាន់ពិភពលោកកន្លងមកនិងក្នុងចំណោមនោះ២០នាក់បានលេងនៅពានរង្វាន់ឆ្នាំ២០២៦ថ្មីៗនេះ។

គេសង្កេតឃើញទៀតថា ក្នុងចំណោមកីឡាករចំណូលថ្មីទាំងអស់មាន៦០ភាគរយ ជាកីឡាករដែលមានអាយុ២៥ឆ្នាំនិងក្រោម២៥ឆ្នាំ។

កីឡាករល្បីៗដែលទើបចូលរួមលីគកំពូលអាមេរិកនៅរដូវកាលថ្មីនេះមានដូចជា Robert Lewandowski, Antoine Griezmann និង Casemiroជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top