ណាហ្គោយ៉ា៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមអត្តពលិកកីឡាអាស៊ីរាប់រយនាក់នៅប្រទេសជប៉ុនត្រូវបានជម្លៀសចេញពីកន្លែងស្នាក់នៅរបស់ពួកគេមួយរយៈខ្លី ខណៈភ្លៀងធ្លាក់ខ្លាំងបំផុតបានវាយប្រហារទីក្រុងម្ចាស់ផ្ទះណាហ្គោយ៉ា ដោយការប្រកួតចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍។
ទឹកភ្លៀងក៏បានលេចធ្លាយចូលទៅក្នុងទីកន្លែងប្រកួតមួយចំនួន ជាមួយនឹងការព្យាករណ៍អាកាសធាតុថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតសម្រាប់ថ្ងៃខាងមុខ។ ភ្លៀងធ្លាក់ប្រហែលមាន ១០៤ មីលីម៉ែត្របានធ្លាក់ចុះក្នុងរយៈពេលមួយម៉ោង ក្នុងតំបន់មួយផ្នែកនៃទីក្រុងណាហ្គោយ៉ាកាលពីថ្ងៃអង្គារ ជំរុញឲ្យមន្ត្រីក្រុងចេញបញ្ជាជម្លៀសសម្រាប់ផ្នែកខ្លះនៃទីក្រុង។
រថយន្តត្រូវបានបង្ខំឲ្យបើកបរឆ្លងកាត់ផ្លូវលិចទឹកយ៉ាងខ្លាំង ដែលបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈទឹកបានហូរចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។
នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ASថា លោក Ruben Alfaro អភិបាលក្រុង Elda បានបញ្ជាក់ពីព័ត៌មាននេះ និងបានបង្ហាញពីក្តីរំភើបរបស់លោក ថា ទីក្រុងបានទទួលការបញ្ជាក់អំពីកិច្ចព្រមព្រៀងជាគោលការណ៍មួយ ប៉ុន្តែលោកក៏បានព្រមានថា ភាគីទាំងអស់ត្រូវរង់ចាំរហូតដល់កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាផ្លូវការសិន ។
អ្នកវិទ្យាសាស្ត្របានលើកឡើងថា ការប្រែប្រួលអាកាសធាតុបង្កឡើងដោយសកម្មភាពមនុស្ស កំពុងបង្កើនភាពញឹកញាប់ និងកម្រិតធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុក្នុងប្រទេសជប៉ុន និងតំបន់ផ្សេងទៀត។
ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) ឆ្នាំនេះ មិនមានការរៀបចំភូមិកីឡាករដាច់ដោយឡែកនោះទេ ដោយគណៈកម្មការរៀបចំបានងាកទៅប្រើប្រាស់នាវាទេសចរណ៍ ផ្ទះកុងតឺន័រ ឈើបណ្តោះអាសន្ន និងសណ្ឋាគារជំនួសវិញ។
មន្ត្រីម្នាក់មកពីអាជ្ញាធរផែ Nagoya បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កីឡាកររាប់រយនាក់ដែលស្នាក់នៅក្នុងតំបន់ Garden Pier នៃទីក្រុងនេះ ត្រូវបានណែនាំឲ្យជម្លៀសខ្លួនទៅកាន់ទីតាំងដែលមានសុវត្ថិភាព។ ក្រុមកីឡាករបានត្រឡប់មកវិញ បន្ទាប់ពីការបញ្ជាឲ្យជម្លៀសខ្លួនត្រូវបានលុបចោលវិញនៅប្រហែលពីរម៉ោងក្រោយមក។
ព្រឹត្តិការណ៍កីឡាអាស៊ីនឹងចាប់ផ្តើមជាផ្លូវការជាមួយនឹងពិធីបើកនៅថ្ងៃទី ១៩ ខែកញ្ញា ប៉ុន្តែការប្រកួតមួយចំនួននឹងចាប់ផ្តើមមុនកាលបរិច្ឆេទនោះទៅទៀត ។ ការប្រកួតកីឡាបាល់បោះនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍៕
