បាងកក៖ ទីក្រុងបាងកក ប្រទេសថៃថៃ ត្រូវបានទស្សនាវដ្តី អង់គ្លេស Time Out ចាត់ចំណាត់ថ្នាក់ជាទីក្រុង ដែលមានជីវិតកម្សាន្តពេលរាត្រីល្អបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៦ ដោយផ្អែកលើការស្ទង់មតិប្រជាជនជាង ២៤,០០០នាក់ នៅទីក្រុងចំនួន ១៥០ ជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VnExpress International។
ការវាយតម្លៃបានពិចារណាលើកត្តាមួយចំនួន ដូចជា តម្លៃសមរម្យនៃការកម្សាន្តពេលយប់ បរិយាកាសរស់រវើក ភាពចម្រុះ និងសុវត្ថិភាព។ ប្រជាជនបាងកកប្រមាណ ៧៣% បានវាយតម្លៃថា ជីវិតកម្សាន្តពេលរាត្រីរបស់ទីក្រុងមានគុណភាពល្អ ឬអស្ចារ្យ។
Time Out បានសរសើរបាងកកចំពោះជម្រើសកម្សាន្តដ៏សម្បូរបែប ចាប់ពី បារនៅលើដំបូលអគារ (rooftop bars) បារបែបសាមញ្ញ និងកន្លែងកម្សាន្តជាច្រើនប្រភេទ។ តាមស្ថិតិរបស់ទីក្រុង បាងកកមានកន្លែងកម្សាន្តដែលបានចុះបញ្ជីចំនួន ១,០៩១កន្លែង ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងបាងកក។
ទីក្រុង ប៊ែរឡាំង របស់អាល្លឺម៉ង់ ជាប់លេខ២ ខណៈ ញូវយ៉ក សហរដ្ឋអាមេរិក ជាប់លេខ៣។ មែលប៊ន អូស្ត្រាលី និង សៅប៉ូឡូ ប្រេស៊ីល បញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៥។
ចំណាត់ថ្នាក់កំពូលទាំង១០៖
បាងកក — ថៃ
ប៊ែរឡាំង — អាល្លឺម៉ង់
ញូវយ៉ក — សហរដ្ឋអាមេរិក
មែលប៊ន — អូស្ត្រាលី
សៅប៉ូឡូ — ប្រេស៊ីល
មេឌែលលីន — កូឡុំប៊ី
ចូហានណេសប៊ឺក — អាហ្វ្រិកខាងត្បូង
ប្រាយតុន — អង់គ្លេស
ប៉េកាំង — ចិន
អាំស្ទែរដាំ — ហូឡង់។
ប្រែសម្រួល៖ គីរី
