យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអតីតកីឡាករខ្សែបម្រើ Yves Bissouma ដែលធ្លាប់លេងឲ្យក្លឹបមាន់ខ្នាយមាស Spurs បាន
ត្រៀមខ្លួនរួចរាល់ហើយក្នុងការផ្ទេរទៅចូលរួមក្លឹបយក្សហូឡង់ Ajax។
កីឡាករសញ្ជាតិម៉ាលីរូបនេះបានចាកចេញពីក្លឹប Spurs តាំងតែពីខែមិថុនាកន្លងមកក្រោយផុតសុពលភាពកុងត្រាហើយបច្ចុប្បន្ននៅមិនទាន់មាន
ឈ្មោះលេងជាមួយនឹងក្លឹបណាឡើយក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួន។
ក្នុងវ័យ៣០ឆ្នាំកីឡាករ Bissoumaនឹងត្រៀមចូលរួមក្លឹប Ajax ទាំងគួរឲ្យភ្ញាក់ផ្អើលសម្រាប់កុងត្រាខ្លីពេញមួយរដូវកាលនេះនិងឳកាសបន្ត១២ខែទៀត
នៅចុងបញ្ចប់នៃកុងត្រា៕
ប្រែសម្រួល៖ស៊ុនលី
