កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀង លោក Jin សមាជិកក្រុម BTS និងតារាចម្រៀង នាង Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាគោលដៅនៃការរិះគន់យ៉ាងខ្លាំងក្លា នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសមត្ថភាពរបស់ពួកគេ។
ថ្មីៗនេះ មានការបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter បានចែកចាយវីដេអូប្រៀបធៀបការរាំរបស់លោក Jin កាលពីឆ្នាំ ២០១៥ ទៅនឹងឆ្នាំ ២០២៥ ដោយអះអាងថា តារារូបនេះនៅតែមិនអាចរាំបានល្អដដែល បើទោះបីជាបានឆ្លងកាត់រយៈពេលដ៏យូរបែបនេះក៏ដោយ។
សម្រាប់បញ្ចេញមតិ លោក Jin បានរងការរិះគន់យ៉ាងចាស់ដៃចំពោះការរាំរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះបានឈានទៅដល់ការដែលអ្នកលេងអ៊ីនធើណេតនាំគ្នាចែករម្លែកវីដេអូនៃការរាំរបស់នាង Jisoo ដោយយកវាទៅធ្វើជាហេតុផលដើម្បីរិះគន់តារាចម្រៀងក្រុម BLACKPINK រូបនេះផងដែរ៕
