កីឡា

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស១១ គ្រឿង ការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៦

ភ្នំពេញ ៖ ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ចំនួន ១១ គ្រឿង ខណៈខេត្តស្វាយរៀង ដណ្តើមបានមេដាយមាស ចំនួន ៦ គ្រឿង ក្នុងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅនៅទីលានអត្តពលកម្ម ក្នុពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដួង មាសចំររើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្ត សមាជិកប្រតិបត្តិសហព័ន្ធខ្មែរកីឡា អត្តពលកម្មស្ម័គ្រចិត្ត និងប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡា និងតំណាងអ្នកក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ចំនួន ១៥ នៅទីលានអត្តពលកម្មក្នុងពហុកីឡដ្ឋានជាតិ។

ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេសដាយសំរិទ្ធ ២ គ្រឿង ខណៈខេត្តស្វាយរៀងដណ្តើមបានមេដាយមាសចំនួន ៦ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង និងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេសដាយសំរិទ្ធ ២ គ្រឿង។

ចំណែកខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ធំ ដណ្តើមបានមេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ៣ គ្រឿង ខេត្តពោធិសាត់ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេសដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពតដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ៣ គ្រឿង និងខេត្តសៀមរាបដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេសដាយសំរិទ្ធ ២ គ្រឿង។

លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកនេះមានអ្នក ចូលរួមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ២១២ នាក់ ក្នុងប្រុសចំនួន ១៣៣ នាក់ និងស្រី ៧៩ នាក់ ចំណែក កីឡាករ-កីឡាការិនីចំនួន ១៦២ នាក់ រួមមានកីឡាករ ៨៨ នាក់ និងកីឡាការិនី ៧៤ នាក់។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា ការប្រកួតចូលរួម ១៥ អង្គភាព គឺ១៣ រាជធានី-ខេត្ត និង ២ ក្រសួង)គឺ កណ្តាល ស្វាយរៀង ស្ទឹងត្រែង ក្រសួងការពារជាតិ សៀមរាប ភ្នំពេញ ព្រៃវែង ក្រសួងមហាផ្ទៃ
ពោធិ៍សាត់ តាកែវ កំពត កំពង់ធំ កំពង់ឆ្នាំង កោះកុង និង កែប៕

Most Popular

To Top