កីឡា

លោក Michael Carrick ខិតខំស្វែងរកចំណុចវិជ្ជមាន សម្រាប់ Man United ស្របពេលក្រុមជួបការលំបាកខ្លាំង

​បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Michael Carrick កំពុងព្យាយាមស្វែងរកចំណុចវិជ្ជមាន សម្រាប់ក្រុម របស់លោក ទោះបីជាបច្ចុប្បន្ននេះមិនសូវ មានចំណុច ល្អច្រើន ដែលអាចកត់សម្គាល់បានក៏ដោយ ។ ការលើកឡើងនេះកើតឡើង បន្ទាប់ពីក្រុមទទួលបានលទ្ធផលមិន សូវគាប់ប្រសើរជាបន្តបន្ទាប់ នៅក្នុងការប្រកួតលីគកំពូលអង់គ្លេស។

បច្ចុប្បន្ននេះគឺជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League បើគិតក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមបិសាចក្រហមបានធ្លាក់មកឈរនៅលេខរៀងទី១២ នៃតារាងពិន្ទុ ដោយរកបានត្រឹមតែ ៥ពិន្ទុប៉ុណ្ណោះ (ឈ្នះ១ ស្មើ២ និងចាញ់២) ពីការប្រកួត ៥លើកដំបូងរបស់ខ្លួន។
ថ្វីបើលទ្ធផលនៅមានកម្រិត ប៉ុន្តែលោក Michael Carrick នៅតែប្រកាន់ជំហររឹងមាំក្នុងការ ទាញយកចំណុចវិជ្ជមាន ពីស្មារតីប្រយុទ្ធរបស់កីឡាករ ស្របពេលលោកក៏បានទទួលស្គាល់ពីតម្រូវការ បន្ទាន់ក្នុងការកែលម្អទម្រង់លេងគ្រប់តំបន់ទាំងអស់ ដើម្បីផ្លាស់ប្តូរស្ថានការណ៍របស់ក្រុមឡើងវិញ។

សំណួរដ៏ធំមួយកំពុងចោទឡើងក្នុងចំណោមអ្នកគាំទ្រ និងអ្នកវិភាគកីឡាថា តើមានហេតុផល ឬសញ្ញាណាមួយដែលបញ្ជាក់ថា Manchester United អាចកែប្រែស្ថានការណ៍ដ៏លំបាក មួយនេះឲ្យល្អប្រសើរឡើងវិញនៅក្នុងពេលខាងមុខបានដែរឬទេ?
​ស្ថានភាពរបស់ Manchester United ក្រោមការដឹកនាំរបស់លោក Michael Carrick កំពុងស្ថិតក្នុងភាពតានតឹង ដែលទាមទារឲ្យមានការខិតខំប្រឹង ប្រែងបន្ថែមទៀត ដើម្បីស្តារទម្រង់លេង និងសាងទំនុកចិត្តឡើងវិញ សម្រាប់ការប្រកួតបន្ទាប់។

ប្រែសម្រួល៖ គីរី

Most Popular

To Top