ម្ចាស់ផ្ទះ Fulham យប់មិញធ្វើបានត្រឹមស្មើ ជាមួយនឹងក្រុមភ្ញៀវ Man UTD ដោយបានទប់លទ្ធផលត្រឹម១គ្រាប់ ដូចគ្នានៅចុងបញ្ចប់៩០នាទីទីនៃការប្រកួត។
Fulham ធ្វើបានសម្រេចគ្រាប់បាល់បានមុនតាំងពីនាទីទី៦៩ ដែលជាបាល់បញ្ចូលទីខ្លួនឯងដោយខ្សែការពារ Lisandro Martinez ប៉ុន្តែក្រោយមកនាទីទី៨៩ ទើបខ្សែប្រយុទ្ធ Cunha អាចរកគ្រាប់បាល់តាមស្មើវិញ។
Man UTD ព្យាយាមគ្រប់គ្រងបាល់បានទៅដល់៥៦ភាគរយ និងព្យាយាមស៊ុតបញ្ចូលទីដល់ទៅ២៥ ដង ចំគោលដៅ៧ដង ប៉ុន្តែបានសម្រេចតែ១គ្រាប់និងយកបាន១ពិន្ទុស្មើ
គ្នាប៉ុណ្ណោះនៅសប្តាហ៍នេះ។
លទ្ធផលនេះធ្វើឲ្យ Man UTD នៅបន្តស្ថិតនៅលេខរៀងទី១២ដដែលក្នុងតារាងមានត្រឹម៥ពិន្ទុក្នុងដៃខណៈដែល Fulham បន្តឈរនៅបាតតារាងមានតែ២ពិន្ទុក្នុងលំដាប់លេខ១៩៕
