ព័ត៌មានអន្តរជាតិ

គ្រូពេទ្យម្នាក់ត្រូវចាប់ខ្លួន ពីបទសង្ស័យបានរំលោភបំពានផ្លូវភេទ លើអនីតិជនម្នាក់ និងថតទុក បន្ទាប់ពីធ្វើឲ្យនាងស្រវឹង

ទីក្រុងតូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Yuki Mogami អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា លោកបានរំលោភបំពានផ្លូវភេទលើក្មេងស្រីជំទង់ម្នាក់ បន្ទាប់ពីលោកបានបង្ខំឲ្យនាងផឹកគ្រឿងស្រវឹង រហូតដល់ស្រវឹង ជោកជាំតែម្តងនៅទីក្រុងតូក្យូ។

យោងតាមការរាយការណ៍របស់ទូរទស្សន៍ TV Asahi ប៉ូលិសបានឲ្យដឹងថា លោក Yuki Mogami ជាគ្រូពេទ្យនៅគ្លីនិកកែសម្ផស្សមួយកន្លែង ត្រូវបានសង្ស័យថា លោកបានរំលោភបំពានផ្លូវភេទលើក្មេងស្រីនោះនៅផ្ទះរបស់លោកស្ថិតនៅសង្កាត់ Shibuya កាលពីខែកក្កដា ហើយបានថតសកម្មភាពនោះទុកក្នុងទូរស័ព្ទដៃរបស់លោក។

ប៉ូលិសបានឲ្យដឹងថា លោក Mogami បានជួបក្មេងស្រីនោះកាលពីខែមិថុនា ខណៈពេលដែលលោកទៅហាងអាហារដែលនាងធ្វើការ ហើយអ្នកទាំង ២ នាក់បានញ៉ាំអាហារជាមួយគ្នានៅថ្ងៃកើតហេតុ។

ប៉ូលិសបានបញ្ជាក់ថា លោក Mogami ត្រូវបានចោទប្រកាន់ថា បានឲ្យក្មេងស្រីនោះផឹកស្រា Tequila និងស្រា Habu (ស្រាត្រាំពស់) រហូតធ្វើឲ្យនាងស្រវឹងខ្លាំង មុនពេលនាំនាងទៅកាន់ផ្ទះរបស់លោក។

ប៉ូលិសបានបញ្ជាក់ថា លោក Mogami បានបដិសេធការចោទប្រកាន់នេះ។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសបានរកឃើញវីដេអូក្នុងទូរស័ព្ទដៃរបស់លោក បង្ហាញពីសកម្មភាពមិនសមរម្យរបស់លោកជាមួយស្ត្រីជាច្រើននាក់ផ្សេងទៀត៕

Most Popular

To Top