ព័ត៌មានអន្តរជាតិ

អ្វីដែលអ្នក គួរធ្វើនៅវ័យ ៣០ឆ្នាំ ដើម្បីធានាបាន នូវសុខភាពល្អនៅវ័យ ៧០ឆ្នាំ

​បរទេស ៖ ចាប់ពីការចំណាយពេលដើរលឿនៗរយៈពេល ១៥នាទី រហូតដល់ការគេងឱ្យបានទៀងទាត់ ការបណ្តុះទម្លាប់ទាំងនេះចាប់ពីវ័យ ៣០ឆ្នាំ អាចជួយឱ្យអ្នករក្សាបាននូវកាយសម្បទារឹងមាំរហូតដល់វ័យ ៧០ឆ្នាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

​ជាទូទៅ នៅពេលដែលអ្នកឈានចូលដល់ទសវត្សរ៍ទី៨ នៃជីវិត (វ័យ ៧០ឆ្នាំឡើង) កម្លាំងកាយរបស់អ្នកនឹងចុះខ្សោយ សន្លាក់ចាប់ផ្តើមរឹង ហើយបញ្ញាស្មារតីក៏ប្រហែលជាមិនសូវឈ្លាសវៃដូចកាលពីនៅក្មេងនោះដែរ។ ទន្ទឹមនឹងនេះ ទម្លាប់នៃការគេងរបស់អ្នកក៏អាចនឹងផ្លាស់ប្តូរ ដោយអ្នកងាយនឹងងងុយគេង នៅពេលព្រលប់ ហើយភ្ញាក់ពីព្រលឹម ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ យោងតាមអត្រាជាមធ្យម វាងាយនឹងមានលទ្ធភាពខ្ពស់ ដែលអ្នកនឹងត្រូវប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ យ៉ាងហោចណាស់មួយប្រភេទ។

​យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវនាពេលបច្ចុប្បន្នបានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំជាងពេលណាៗទាំងអស់ថា បញ្ហាទាំងនេះមិនមែនជារឿងដែលចៀសមិនរួចនោះទេ។

​លោក Eric Verdin ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថាន Buck សម្រាប់ការស្រាវជ្រាវពីភាពចាស់ជរា (Buck Institute for Research on Ageing) នៅរដ្ឋកាលីហ្វ័រញ៉ា បានមានប្រសាសន៍ថា៖ «ផ្អែកលើអ្វីដែលយើងបានដឹងនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនអាចរំពឹងថានឹងរស់នៅរហូតដល់អាយុ ៩០ ឬសូម្បីតែ ៩៥ឆ្នាំ ប្រកបដោយសុខភាពល្អ ប្រសិនបើពួកគេរៀបចំរបៀបរស់នៅរបស់ពួកគេឱ្យបានល្អប្រសើរបំផុត។»

​លោកបានបន្ថែមថា៖ «គោលដៅនេះគឺនៅមានគម្លាតឆ្ងាយពីភាពជាក់ស្តែងរបស់យើងនាពេលបច្ចុប្បន្ន ដែលមនុស្សភាគច្រើនមានសុខភាពល្អត្រឹមអាយុ ៦៥ ឬ ៧០ឆ្នាំប៉ុណ្ណោះ បន្ទាប់មកពួកគេក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺ និងរងទុក្ខវេទនាដោយសារបញ្ហាសុខភាពផ្សេងៗនៅវ័យចំណាស់។»

ប្រែសម្រួល៖ គីរី

Most Popular

To Top