សិល្បៈ និង កម្សាន្ត

ការបង្ហាញខ្លួនរបស់លោក Jungkook នៅព្រលានយន្តហោះថ្មីៗនេះ បញ្ជាក់ពីទំនាក់ទំនងស្នេហា រប00ស់លោកជាមួយ នាង Winter

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនរបស់តារាចម្រៀង លោក Jungkook សមាជិកក្រុម BTS) នៅព្រលានយន្តហោះថ្មីៗនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមភ្ជាប់ទៅនឹងពាក្យចចាម អារ៉ាមដែលកំពុងផ្ទុះឡើងអំពីទំនាក់ទំនង ស្នេហារបស់លោកជាមួយតារាចម្រៀង នាង Winter សមាជិកក្រុម Aespa ។

ថ្មីៗនេះ ក្រុមតារាចម្រៀងបរុស BTS បានឡើងសម្តែងនៅកម្មវិធី iHeartRadio Music Festival បន្ទាប់ពីបញ្ចប់កម្មវិធី លោក Jungkook បានត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ ប៉ុន្តែលោកមកដល់យឺតជាងសមាជិកផ្សេងទៀត ដោយសារតែលោកមានកាលវិភាគការងារផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនមានចម្ងល់អំពីសកម្មភាពរបស់លោក Jungkook ក្នុងអំឡុងពេលបំពេញកាលវិភាគផ្ទាល់ខ្លួននោះ ហើយរឿងនេះក៏ត្រូវបានគេភ្ជាប់ទៅនឹងជាតារាចម្រៀង និងជាអ្នករាំជនជាតិកូរ៉េខាងត្បូងនាង Winter ផងដែរ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានលើកឡើងថា ការត្រឡប់មកវិញរបស់លោក Jungkook គឺជាការបដិសេធទៅលើពាក្យចចាមអារ៉ាមថា លោកស្នាក់នៅបន្តដើម្បីជួបជាមួយនាង Winter៕

Most Popular

To Top