កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ការបរាជ័យនៃបទចម្រៀងទោលថ្មីៗរបស់សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូងBLACKPINK បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្តាញសង្គម អំពីអ្វីដែលគេហៅថា ការធ្លាក់ចុះ នៃប្រជាប្រិយភាពរបស់ក្រុមនេះ។
ថ្មីៗនេះ សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង BLACKPINK បានចេញផ្សាយបទចម្រៀងទោលជាបន្តបន្ទាប់។ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការចេញផ្សាយបទចម្រៀងទាំងនោះ តួលេខនៃការស្ដាប់បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ ដែលនាំឲ្យមានការចំអកដល់សមាជិកក្រុម។
គណនីធំៗនៅលើបណ្តាញសង្គម X បានចែករម្លែកតួលេខនៃការស្ដាប់សម្រាប់បទចម្រៀងថ្មីៗរបស់សមាជិកក្រុម ដោយកត់សម្គាល់ថា បទទាំងនោះបានធ្លាក់ចេញពីតារាងចំណាត់ថ្នាក់ពិភពលោកយ៉ាងឆាប់រហ័ស។ អ្នកលេងបណ្តាញសង្គម ជាច្រើនយល់ឃើញថា ចំនួននៃការស្ដាប់គឺមានកម្រិតទាបខ្លាំងសម្រាប់ក្រុមដែលមានប្រជាប្រិយភាពកម្រិតនេះ ជាពិសេសនៅពេលប្រៀបធៀបទៅនឹងតួលេខកាលពីពេលកន្លងទៅ។
បញ្ហានេះបានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណេត ពាក់ព័ន្ធនឹងការលើកឡើងថា ក្រុមនេះកំពុងជួបប្រទះការបរាជ័យ និងការធ្លាក់ចុះនៃប្រជាប្រិយភាព៕
