ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជេីង (KCNA) បានរាយការណ៍ថា កូរ៉េខាងជេីង បានធ្វើការសាកល្បងនូវអ្វីដែលខ្លួនហៅថា «ប្រព័ន្ធអាវុធប្រយុទ្ធថ្មី» នៅក្នុងការបាញ់សាកល្បងមីស៊ីល លើកចុងក្រោយកាលពីថ្ងៃអាទិត្យ ដោយមានវត្តមានរបស់មេដឹកនាំកំពូលរបស់ខ្លួន ចូលរួមសង្កេតដោយផ្ទាល់។
របាយការណ៍នោះបានបញ្ជាក់ថា លោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋកូរ៉េខាងជេីង បានហៅការសាកល្បងនេះថា ជា «ការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ នៃបច្ចេកវិទ្យាការពារជាតិដ៏ទំនើបបំផុត និងជាវឌ្ឍនភាពដ៏ច្បាស់លាស់នៅក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ»៕
ប្រែសម្រួល ឈូក បូរ៉ា
