បរទេស ៖ កីឡាករខ្សែប្រយុទ្ធល្បីៗដូចជា Erling Haaland, Alexander Isak, Viktor Gyokeres និង Cody Gakpo សុទ្ធតែអាចរកគ្រាប់បាល់បាន សម្រាប់ក្រុមជម្រើសជាតិរៀងៗខ្លួន ក្នុងការប្រកួតអន្តរជាតិ ប៉ុន្តែបញ្ហារបួសក៏បានកើតឡើង ទៅលើកីឡាករសំខាន់ៗមួយចំនួនផងដែរ នេះបើយោងតាមការចេញផ្សាយពីPremier League ។
Erling Haaland (Man City): កំពុងឈរលេខ១ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League (៥គ្រាប់)។ គេបានរក២គ្រាប់ឱ្យន័រវែស យកឈ្នះដាណឺម៉ាក ៣-២ ក្នុងពាន Nations League (មិត្តរួមជាតិ Oscar Bobb របស់ក្លិប Fulham ក៏រកបាន១គ្រាប់ដែរ)។ បច្ចុប្បន្ន Haaland រកបាន ៦៤គ្រាប់ ក្នុង ៥៦ប្រកួតឱ្យជម្រើសជាតិ ដែលវ៉ាដាច់កំណត់ត្រារបស់វីរបុរស Ronaldo (ប្រេស៊ីល) និង Zlatan Ibrahimovic លើឆាកអន្តរជាតិ។

Alexander Isak (Liverpool) អ្នកដែលតាមពីក្រោយ Haaland ក្នុងលីគ (៤គ្រាប់) បានស៊ុតបើកឆាកជួយស៊ុយអែតឈ្នះរូម៉ានី ២-១ (Assist ដោយ Yasin Ayari របស់ក្លិប Brighton)។ ប៉ុន្តែគួរឱ្យសោកស្តាយ Isak បានរងរបួស និងត្រូវខកខានការប្រកួត៣លើកបន្ទាប់របស់ស៊ុយអែត ដោយត្រូវត្រលប់មក Liverpool វិញដើម្បីព្យាបាល។ កីឡាករទាំង២រូបនេះនឹងត្រូវប៉ះគ្នានៅក្លិបនាថ្ងៃទី១១ ខែតុលា ពេលដែល Liverpool ទទួលស្វាគមន៍ Man City។
កីឡាករ Arsenal Viktor Gyokeres បានស៊ុតគ្រាប់បាល់ជ័យជម្នះឱ្យស៊ុយអែត ដែលជាការស៊ុតបន្ថែម (Rebound) ក្រោយការសង្គ្រោះបាល់ពីការស៊ុតរបស់ Lucas Bergvall (Spurs)។ យ៉ាងណាមិញ មិត្តរួមទីភ្នាក់ងារនៅក្លិប Arsenal គឺ Kai Havertz បានរងរបួស និងត្រូវប្តូរចេញនៅនាទីទី៣០ ពេលដែលអាល្លឺម៉ង់ស្មើហូឡង់ ១-១ (ដោយ Cody Gakpo របស់ Liverpool ជាអ្នកស៊ុតតាមស្មើឱ្យហូឡង់)។ Havertz បានត្រលប់មក Arsenal វិញដើម្បីព្យាបាលរបួស ត្រៀមប្រកួតជាមួយ Leeds United នាថ្ងៃទី១០ តុលា។
កីឡាករ Sunderland ខ្សែប្រយុទ្ធ Brian Brobbey ក៏បានរងរបួសពេលលេងឱ្យជម្រើសជាតិហូឡង់ផងដែរ ដោយត្រូវជំនួសដោយកីឡាករ Joshua Zirkzee របស់ Man Utd។
ទោះជាយ៉ាងណា Wilson Isidor ដែលអាចជំនួសតំណែង Brobbey នៅ Sunderland បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយ Assist ២ដង និងស៊ុតគ្រាប់ជ័យជម្នះនៅនាទីបន្ថែម ជួយហៃទី (Haiti) ឈ្នះ ទ្រីនីដាដ និងតូបាហ្គោ ៣-២។
ជាលើកដំបូងក្នុងក្តីស្រមៃសម្រាប់ក្រុមជម្រើសជាតិកូតឌីវ័រ ដោយរកបាន១គ្រាប់ និងយកបានបាល់ប៉េណាល់ទីជួយក្រុមឈ្នះហ្គាណា ២-០ ក្នុងវគ្គជម្រុះ Africa Cup of Nations។
Rayan (Bournemouth) ស៊ុតគ្រាប់តាមស្មើនៅនាទីបន្ថែមឱ្យជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតមិត្តភាពទល់នឹងអូស្ត្រាលី។
ជាចុងក្រោយ ក៏មានគ្រាប់បាល់ពីកីឡាករ Premier League ផ្សេងទៀតផងដែរ រួមមាន Christos Tzolis (Arsenal/ក្រិក), Bryan Mbeumo (Man Utd/កាមេរូន), Yoane Wissa (Newcastle/កុងហ្គោ), Nicolas Jackson (Aston Villa/សេណេហ្គាល់) និង Shea Charles (Fulham/អៀរឡង់ខាងជើង)។
ប្រែសម្រួល៖ គីរី
