ព័ត៌មានអន្តរជាតិ

សាកលវិទ្យាល័យ កាលីហ្វ័រញ៉ា រងការរង្គោះរង្គើ ដោយករណីហិង្សាផ្លូវភេទ ៥ ករណីក្នុងរយៈពេល ៣ សប្តាហ៍

រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យរដ្ឋ កាលីហ្វ័រញ៉ា San Marcos បានបង្កើនការល្បាតរបស់ប៉ូលីស និងសន្តិសុខពេញមួយយប់ បន្ទាប់ពីមានករណីរំលោភបំពានផ្លូវភេទចំនួន ៤ ករណី និងករណីហិង្សាផ្លូវភេទមួយករណី ត្រូវបានរាយការណ៍នៅលំនៅដ្ឋានក្នុងបរិវេណ សាលាចាប់តាំងពីដើមឆមាសរដូវស្លឹកឈើជ្រុះ។

យោងតាមសំណួរចម្លើយសុវត្ថិភាពរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនក្នុងសប្តាហ៍នេះ ថា សាកលវិទ្យាល័យបានចេញការព្រមានទាក់ទងនឹងករណីរំលោភបំពានផ្លូវភេទ ឬអំពើហិង្សាផ្លូវភេទដែលបានរាយការណ៍នៅលំនៅដ្ឋានក្នុងបរិវេណសាលាចាប់តាំងពីឆមាសរដូវស្លឹកឈើជ្រុះបានចាប់ផ្តើម។

សាកលវិទ្យាល័យបាននិយាយថា ករណីចំនួន ៤ ដំបូងបានកើតឡើងដោយឯករាជ្យ ហើយមិនមានទំនាក់ទំនងគ្នាទេ។ អ្នកដែលពាក់ព័ន្ធនឹងករណីទាំងនោះស្គាល់គ្នា ខណៈករណីទី៥នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេត។

មន្ត្រីសាកលវិទ្យាល័យបានបន្តថា ហេតុការណ៍ថ្មីៗនេះមិនបានបង្ហាញពីវត្តមានរបស់អ្នកវាយប្រហារជាបន្តបន្ទាប់នោះទេ។ ជនសង្ស័យម្នាក់ៗត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងករណីដែលបានស៊ើបអង្កេតរហូតមកដល់ពេលនេះ ហើយ ហេតុការណ៍ទាំងនោះត្រូវបានកំណត់ថាបានកើតឡើងនៅកន្លែងរស់នៅឯកជន ។

លោកស្រី Ellen J. Neufeldt ប្រធានសាកលវិទ្យាល័យ Cal State San Marcos បានចេញផ្សាយវីដេអូមួយនៅថ្ងៃទី ២៣ ខែកញ្ញាថា ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍អំពីការរំលោភចំនួន ៤ ក្នុងបរិវេណសាលា និងហេតុការណ៍ទី៥ ដែលនិស្សិតម្នាក់បានរាយការណ៍ថា ត្រូវបានចោរលួចលូកលាន់នៅក្នុងបន្ទប់ស្នាក់នៅរបស់នាង។ លោកស្រីបានលើកទឹកចិត្តនិស្សិតឲ្យទាក់ទងប៉ូលីសបរិវេណសាលា ប្រសិនបើពួកគេសម្គាល់ឃើញ​ តំបន់ត្រូវការសន្តិសុខបន្ថែម៕

Most Popular

To Top