កីឡាករខ្សែការពាររឹងម៉ាំរបស់ ក្លឹបមេឃខៀវ Man City កីឡាករ Aymeric Laporteកំពុងធ្វើឲ្យក្លឹបមានការព្រួយបារម្ភសាជាថ្មីហើយ ក្រោយ ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួត ជាមួយនឹងក្រុម Real Madrid បានតែ៣៣នាទី ក៏បែរជាបានទទួលរង របួសសាជាថ្មី។
Laporteត្រូវបានដាក់ជំនួសដោយ កីឡាករ Fernandinho ភ្លាមហើយត្រូវបានគេមើលឃើញថាបានដើរចេញពីទីលាន Bernabeu ទាំងទឹកភ្នែកផង។ Man City នឹងត្រូវប៉ះជាមួយក្រុម Aston Villa ដែលកំពុងស្ថិតនៅបាតតារាង លីកអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្ រCarabao Cup ដែលជាពានកីឡាករ Laporte មិនដែលបានលេងសោះ ក្នុងរដូវកាលនេះ។
កន្លងមកគិតចាប់តាំងតែពី ខែកញ្ញាកីឡាករខ្សែការពារ ឆ្នើមបារាំងរូបនេះបានញាំញីដោយសារតែរបួសរហូតមក ហើយការត្រឡប់ មកវិញកាលពីថ្ងៃបុណ្យឆ្លង ឆ្នាំថ្មីកន្លងមកបានតែ៣ប្រកួតប៉ុណ្ណោះក៏ត្រូវសម្រាកព្យាបាល របួសបន្ថែមរហូត មកទៀត៕
ប្រែសម្រួល៖ស៊ុនលី