ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ថា ក្រុមអ្នកឃ្លាំមើលសភាពការណ៍សង្គ្រាមបានឲ្យដឹងថា កងកម្លាំងរបស់តួកគី បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើទីតាំងរបស់ យោធាស៊ីរី នៅខេត្ត Idlib ស្ថិតនៅភាគពាយព្យនៃប្រទេស កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ យោធាស៊ីរី អស់ចំនួន២៦នាក់ ។
កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើករបស់តួកគី បានដាក់គោលដៅទៅលើកម្លាំងរដ្ឋាភិបាលស៊ីរី និងត្រូវចំរថយន្តជាច្រើនគ្រឿង នៅខេត្ត Idlib បានកើតឡើងមួយថ្ងៃ ក្រោយពីយោធាស៊ីរី ចំនួន៤៨នាក់ ត្រូវបានសម្លាប់ដោយ ការវាយប្រហារដូចគ្នា នៅក្នុងខេត្ត Idlib ។
ការកើនឡើងកម្តៅ នៅក្នុងការវាយប្រហារ តួកគី មកលើកងកម្លាំងស៊ីរី បានកើតឡើងនូវការវាយប្រហារមួយ ដោយបានសម្លាប់យោធាតួកគីអស់៣៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលបញ្ហានេះត្រូវបានគេស្តីបន្ទោសទៅលើកងកម្លំាងរដ្ឋាភិបាលស៊ីរី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា