ព្រឹត្តិការណ៍

និស្សិតយោធាអារ៉ាប៊ីសា អូឌីត នឹងបន្តហ្វឹកហាត់​ បើកយន្តហោះ នៅ សហរដ្ឋអាមេរិក

បរទេស៖ និស្សិតរៀបបើកបរយន្តហោះ អារ៉ាប៊ីសាអូឌីត ត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅតែបន្តធ្វើការហ្វឹកហាត់បើកយន្តហោះ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានផ្អាក ក្រោយមានករណីបាញ់ប្រហារមួយ នៅមូលដ្ឋានទ័ពជើងទឹក ក្នុងរដ្ឋផ្លរីដា ស្របពេលដែលទ័ពជើងទឹក បានធ្វើការស៊ើបអង្កេតត្រួតពិនិត្យ មើលនិស្សិតបរទេស។

មន្ត្រីនាំពាក្យទ័ពជើងទឹកអាមេរិក លោកស្រី Megan Isaac បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននភាពនៃគោលនយោបាយទ័ពជើង ទឹក រួមបញ្ចូលទាំងបទបញ្ញត្តិថ្មី ហាមឃាត់មិនឲ្យនិស្សិតយោធាអន្តរជាតិ កែច្នៃបង្កើតអាវុធដោយខ្លួនឯង ដាក់កំហឹតមិនឲ្យជនជាតិបរទេសទាំងអស់ ចូលទៅក្នុងបរិវេណ អគារដែលលបានកំណត់ទុក និងតម្រូវឲ្យនិស្សិតយោធាបរទេស គោលនយោបាយទាំងនេះ ដើម្បីទទួលបានការ ហ្វឹកហាត់នៅសហរដ្ឋអាមេរិក។
.
គួរបញ្ជាក់ថា និស្សិតយោធាអន្តរជាតិ បានបន្តធ្វើការហ្វឹកហាត់ហោះហើរជាថ្មី នៅថ្ងៃទី២៥ ខែកុម្ភៈ ក្រោយទ័ពជើងទឹកអាមេរិក បានពេញចិត្ត ចំពោះលក្ខខណ្ឌតម្រូវនានា ដែលកំណត់ដោយរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បន្ទាប់ពីមានហេតុការណ៍បាញ់មួយ នៅមូលដ្ឋាន ទ័ពជើងទឹក Pensacola កាលពីខែធ្នូ៕

ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top