ព្រឹត្តិការណ៍

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ក្រោយដឹងថា អាមេរិក និងកូរ៉េខាងត្បូង ផ្អាកសមយុទ្ធ យោធារួមគ្នា

បរទេស៖ ក្រសួងការពារជាតិបាន និយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយជិតចំនួន ២ គ្រាប់ ចូលសមុទ្រខាង កើតរវាងកូរ៉េខាងត្បូង និងជប៉ុនកាលពីរសៀលថ្ងៃច័ន្ទ។

យោងតាមសារព័ត៌មាន The Korea Herald ចេញផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា មីស៊ីលទាំងពីរគ្រាប់នោះបានហោះចម្ងាយប្រមាណ ២៤០ គីឡូម៉ែត្រក្នុងរយៈកម្ពស់ ៣៥ គីឡូម៉ែត្រពីទីក្រុង North Wonan នៃខេត្ត Gangwon របស់កូរ៉េខាងជើងនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។

ដោយរង់ចាំការវិភាគបន្ថែមទៀត មីស៊ីលទាំងនោះ អាចជាមីស៊ីលផ្លោង។ នាយសេនាធិការចំរុះកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនេះគឺជាផ្នែកបន្ថែម នៃសមយុទ្ធរួមគ្នាប្រចាំឆ្នាំប្រចាំឆ្នាំដែលក្រុងព្យុងយ៉ាងធ្វើឡើង នៅថ្ងៃសុក្រ។

ខាងភាគីកូរ៉េខាងត្បូងបាននិយាយថា យើងកំពុងរក្សាការត្រៀមខ្លួននិង ឃ្លាំមើលចលនារបស់ក្រុងព្យុងយ៉ាងក្នុងការរៀបចំ សម្រាប់ការបាញ់បង្ហោះបន្តទៀត។

សូមជម្រាបថា កាលពីថ្ងៃសុក្រមេដឹកនាំ កូរ៉េខាងជើង លោក គីមជុងអ៊ុន បានមកឃ្លាំមើលការធ្វើសមយុទ្ធរួមគ្នាប្រចាំឆ្នាំនៅ ឯនាយឆ្នេរភាគខាងកើតក្បែរទីក្រុងវ៉ុនសាន មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោន បានសម្រេចចិត្តបញ្ឈប់ សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ពួកគេលើក្តីបារម្ភនៃជំងឺ Covid-19៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top