កូរ៉េ: អ្នកគាំទ្រក្រុមចម្រៀង Big Bang អាចរីករាយឡើងវិញ ហើយពេលដឹងថា សមាជិក៤នាក់ របស់ក្រុមចម្រៀងប្រុសដ៏ល្បីល្បាញនេះ នឹងបន្តកុងត្រាជាមួយផលិត YG ជាទ្រនំដែលពួកគេជ្រក១៦ ឆ្នាំមកហើយ ។
ព័ត៌មានពីកាសែតកូរ៉េ Allkpop បានអោយដឹងនៅថ្ងៃទី១១ ខែមិនាឆ្នាំ២០២០ នេះថាសមាជិកទាំង៤ នាក់របស់ក្រុម Big Bang មាន G- Dragon , Taeang , Daesung និង T.O.P បានសម្រេចបន្តកុងត្រា ជាមួយផលិតកម្ម YG Entertainment ខណ: Seungri ដែលសម្រេចចាកចេញ ពីវិស័យសិល្ប: ហើយនោះកំពុងត្រៀមខ្លួន ចូលហាត់ទាហ៊ាន ។ YG បានចេញសេចក្តីប្រកាស ជាផ្លូវការនៅថ្ងៃនេះ ព្រមទាំងបញ្ជាក់ដែរថា ផលិតកម្មនឹងនៅតែបន្តជំរុញ គាំទ្រ Big Bang អោយជាក្រុមចម្រៀងល្បី ក្នុងប្រវត្តិសាស្ត្រ ក្នុងផលិតកម្មមួយនេះរហូតទៅ ។
ប្រភពបញ្ជាក់ដែរថា Big Bang ដែលនៅសល់សមាជិក៤ នាក់នេះ នឹងចាប់ផ្តើមសកម្មភាពសិល្ប:វិញ ក្នុងពេលឆាប់ៗនេះ ៕ ដោយ: ទូច សុខលីដា