សិល្បៈ និង កម្សាន្ត

ស្រាបៀរ ក​ម្ពុជា ប្រគល់រង្វាន់រថយន្ត Porsche Macan ដល់អ្នកឈ្នះទីពីរក្រោមបរិយាកាសសប្បាយ រីករាយនិងគួរឱ្យចងចាំ

ស្រាបៀរ កម្ពុជា បានប្រគល់​រង្វាន់ធំរថយន្តទំនើប Porsche Macan ដល់អ្នកឈ្នះទីពីរគឺ​លោក ពុំ ឆុង កាលពីរាត្រីថ្ងៃសៅរ៍ ទី​៩ ខែ​ឧសភា លើឆាកប្រគំតន្រ្តី Cambodia Brew The Beat ក្នុងស្ទូឌីយោហង្សមាស។ 

នាយកផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក លោក បណ្ឌិត អឹម សុធារិទ្ធ បានថ្លែងថា៖ «ខ្ញុំពិតជារីករាយដែលបានប្រគល់ជូនរង្វាន់រថយន្តPorsche ដល់អតិថិជន ដែលមានសំណាងបាន​ត្រូវ​រង្វាន់​ដ៏​ធំ​នេះ ហើយខ្ញុំ​ជឿជាក់ថា រង្វាន់នេះនឹងជួយសម្រួលដល់ជីវភាពរបស់គាត់ឱ្យប្រសើរឡើង។ ខ្ញុំរំពឹងថា នឹងអាចរកឃើញអ្នកឈ្នះទី៣ក្នុងពេលឆាប់ៗនេះផងដែរ»។ 

គួររំឭកថា លោក ពុំ ឆុង បានគាស់ឈ្នះរង្វាន់រថយន្ត Porsche Macan ស៊េរីចុងក្រោយបំផុតកាលពីថ្ងៃទី​១៨ មករា ចំថ្ងៃប្រគល់រង្វាន់ដល់អ្នកឈ្នះទីមួយតែម្តង។ លោក ពុំ ឆុង ជាពលរដ្ឋរស់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ពិសាស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ!

Most Popular

To Top