ព្រឹត្តិការណ៍

សែលកាត រកឃើញកំពូលអ្នកមានសំណាង ឈ្នះ១០ម៉ឺនដុល្លារ ដោយគ្រាន់តែ ផ្ញើសារងាយៗ 10K ទៅកាន់ 8888


ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ សែលកាត បានប្រកាស និងប្រគល់រង្វាន់ ដល់អ្នកមានសំណាង ឈ្នះនូវទឹកប្រាក់ ១០០ ០០០ដុល្លារអាមេរិក ទៅកាន់អតិថិជនឈ្មោះ ខាន់ សោម ក្រោយពីអតិថិជនរូបនេះ បានចូលរួមលេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ឬ “10K” ខណៈដែលពិធីប្រគល់រង្វាន់នេះ ធ្វើឡើងនាការិយាល័យកណ្តាល សែលកាត នៅថ្ងៃទ២១ ខែតុលា ឆ្នាំ២០១៩នេះ ។

កញ្ញា ខាន់ សោម ជាអ្នកខេត្តកំពង់ធំ ដែលកំពុងបន្តការសិក្សា ផ្នែកភាសាអង់ភ្លេស នៅសាលាអន្តរជាតិ ACE នៅភ្នំពេញ បានសម្តែងរីករាយជាខ្លាំង ក្រោយពីបានដឹងថាខ្លួន ពិតជាបានឈ្នះប្រាក់សុទ្ធ ពីក្រុមហ៊ុន សែលកាត ខណៈដែលចំនួនទឹកប្រាក់ ដែលឈ្នះនាពេលនេះ មានចំនួនដល់ទៅ ១០០ ០០០ដុល្លារអាមេរិកឯណោះ ។ កញ្ញា ខាន់ សោម គឺជាអតិថិជន ដែលមានសំណាងម្នាក់ទៀត ក្នុងចំណោម អតិថិជនជាច្រើនរូប ដែលមានសំណាង ឈ្នះប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ពីក្រុមហ៊ុន ទូរសព្ទចល័តមួយនេះ ។

ការប្រគល់ប្រាក់រង្វាន់ ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួមផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែល មានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារ ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ ហើយកម្មវិធីដ៏ពេញនិយមមួយនេះ កំពុងទទួលបានការគាំទ្រ ពីអ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត និងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ»ផងដែរ ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ដារាត់



Most Popular

To Top