ប្លែកៗ

អ្នកវិទ្យាសាស្ត្រ៖ មនុស្សដំបូងធ្វើដំណើរ ទៅកោះក្រិករាប់ពាន់ឆ្នាំមុន លើផែនដី យើង នៅពេល កម្រិតទឹកសមុទ្រទាប

ក្រិក៖បុរាណវិទ្យាបាននិយាយថា មនុស្សដំបូងៗ បានធ្វើដំណើរទៅដល់កោះក្រិករាប់ពាន់ឆ្នាំមុន ជាងការគិតពីមុន បន្ទាប់ពីអ្នកបុរាណវិទ្យា បង្ហាញភស្តុតាងជាច្រើន ដែលជីករកឃើញ Naxos នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកបុរាណវិទូជីកយករ៉ែនៅលើកោះនេះ បានរកឃើញឧបករណ៍ និងអាវុធថ្មប្រមាណ១២,០០០ដុំ ដោយរបស់ទាំងនោះ ត្រូវបានប្រើដោយមនុស្សសម័យ បុរាណ “Neanderthals” ។ ការរកឃើញនេះបានលុបចោលទ្រឹស្តី ដែលមានស្រាប់ស្តីពីការធ្វើចំណាកស្រុករបស់មនុស្សដំបូង ជាមួយកោះក្រិក ដើមឡើយគិតថា មិនមានមនុស្សរស់នៅ រហូតដល់ប្រហែល ៩០០០ ឆ្នាំមុន។ផ្ទុយទៅវិញអ្នកស្រាវជ្រាវបាន ណែនាំថា មនុស្សបុរាណ “Neanderthals” មានភាពទំនើបគ្រប់គ្រាន់ ដើម្បីផលិតទូក ឬពួកគេមិនបាន វិលត្រឡប់ នៅពេលដែលកម្រិតទឹកសមុទ្រទាប នៅយុគសម័យទឹកកក។

ទោះយ៉ាងណាក៏ដោយលទ្ធផលបាន បង្ហាញថា មនុស្សបុរាណ “Neanderthals” អាចសម្របខ្លួនទៅ នឹងបញ្ហាបរិស្ថានថ្មី ហើយប្រហែលជាត្រូវគិតពីផ្លូវដែលមិន ស្គាល់ពីមុននៅក្នុងការធ្វើចំណាកស្រុក របស់ពួកគេ។អ្នកបុរាណវិទ្យា Tristan Carter នៃសាកលវិទ្យាល័យ McMaster នៃប្រទេសកាណាដានិងសហការីបានធ្វើការ នៅ Naxos តាំងពីឆ្នាំ ២០១៣ បានជីកនៅក្នុងកន្លែង យកថ្មមួយ ដែលមាន ឈ្មោះថា Stelida នៅលើឆ្នេរភាគ ពាយព្យនៃកោះ។

ក្រុមនេះបានរកឃើញឧបករណ៍ រាប់ពាន់ និងអាវុធបរបាញ់ដែលធ្វើពីថ្មក្នុងស្រុក ដែលពួកគេ បានចុះកាល បរិច្ឆេទនៅចន្លោះប្រហែល ១៣,០០០-២០០,០០០ ឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top