សិល្បៈ និង កម្សាន្ត

នារី​ៗ​ពេល​កំពុង​ពពោះ​ស្លៀកពាក់​បែប​ណា​ឲ្យ​ឡូយ ក្រឡេក​មើល Style របស់ ឱក សុគន្ធ​កញ្ញា

នារី​ៗ​ពេល​បាន និង​កំពុង​ពពោះ គឺ​មាន​ការ​លំបាក​សព្វ​បែប​យ៉ាង ទាំង​ការ​ដេក ដើរ ឈរ អង្គុយ និង​សូម្បី​តែ​ការ​ស្លៀកពាក់​មិន​ចេះ​តែ​ស្លៀក​ឲ្យ​តែ​រួច​ៗ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​សំលៀកបំពាក់​ដែល​ស្លៀក​បាន គឺ​មាន​តែ​ប្រភេទ​រលុង​ៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​ឱក សុគន្ធ​កញ្ញា ពោះ​កាន់​តែ​ធំ ជា​សញ្ញាណ​ថា​ជិត​ដល់​ថ្ងៃ​ប្រសូត​កូន​ដំបូង​ហើយ​នោះ ក៏​ជ្រើស​រើស​សំលៀកបំពាក់​ប្រភេទ​រលុង​ៗ​ដែរ។

យ៉ាង​ណា នាម​ជា​តារា​ស្រី​ជួរ​មុខ​របស់​កម្ពុជា ប្រភេទ​សំលៀកបំពាក់​រលុង​ដែល ភរិយា​លោក អ៊ឹង សុខលី រើស​មក​ស្លៀក​ក៏​មិន​សាមញ្ញ​ពេក​ដែរ ពោល​គឺ សំលៀកបំពាក់​ទាំង​នោះ នៅ​តែ​ធ្វើ​ឲ្យ​ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​រូប​នេះ មើល​ទៅ​នៅ​តែ​ឡូយ ស្អាត​សម​សួន ប្រកប​ដោយ​សិល្បៈ។
ដូច្នេះ​សម្រាប់​បង​ប្អូន​នារី ដែល​ក្នុង​ស្ថានភាព​ដូច​គ្នា សាក​ល្បង​អូស​មើល​បន្តិច​ទៅ​មើល៍

ប្រភព៖ សប្បាយ

Most Popular

To Top