ប្លែកៗ

អតីតចារកម្មអាមេរិកម្នាក់ កំពុងគេចខ្លួនទៅអាមេរិកវិញហើយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន

រ៉ូម:កាសែតអ៊ីតាលីដែលមានឈ្មោះថាIl Corriere della Sera បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថាអតីតចារកម្មអាមេរិកដែលត្រូវបានលើកលែងទោសដោយប្រទេសអ៊ីតាលីទាក់ទងនឹងការចាប់ជំរិតCIA របស់ជនសង្ស័យភេរវកម្មនៅទីក្រុង Milan បានរត់គេចចេញពីប្រទេសអ៊ីតាលីទៅកាន់សហរដ្ឋអាមេរិកហើយដោយសារតែបារម្ភពីសុវត្ថិភាពរបស់នាង។

នាងSabrina de Sousa គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២៦ នាក់ដែលត្រូវបានកាត់ទោសដោយប្រទេសអ៊ីតាលីដោយកំបាំងមុខចំពោះការចាប់ពង្រត់បព្វជិតអេហ្ស៊ីបHassan Mustafa Osama Nasrកាលពីឆ្នាំ ២០០៣ ប៉ុន្តែមានតែម្នាក់គត់ដែលត្រូវចំណាយពេលនៅក្នុងពន្ធនាគារសម្រាប់ប្រតិបត្តិការនេះដែលក្នុងនោះនាងក៏តែងតែបានធ្វើការបដិសេធនឹងការពាក់ព័ន្ធករណីរហូតមក។

ជាក់ស្តែងនាងDe Sousaនឹងត្រូវជាប់កាតព្វកិច្ចក្នុងការបំពេញការងារសហគមន៍នៅប្រទេស អ៊ីតាលីរហូតដល់ឆ្នាំក្រោយបន្ទាប់ពីប្រធានាធិបតីអ៊ីតាលីបានកាត់ទោស ឲ្យ ជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំប៉ុន្តែនាងបានសម្រេចចិត្តភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo និងប្រធានទីភ្នាក់ងារ CIA លោក Gina Haspel បានធ្វើទស្សនកិច្ចនៅទីក្រុងរ៉ូមកាលពីខែតុលា៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top