ហ្ស៊ិនយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ការហោះហើរជាលើកដំបូងរបស់យន្ដហោះអគ្គិសនីដែលមាន៤កៅអីដែលបានបង្កើតដោយរបស់ប្រទេសចិន ឈ្មោះ RX4E បានទទួលជោគជ័យ កាលពីថ្ងៃច័ន្ទ នៅទីក្រុងហ្ស៊ិនយ៉ាង។
គួរបញ្ជាក់ថា យន្តហោះនេះបានបង្កើតឡើងដោយបណ្ឌិតសភាអាកាសចរណ៍សកលលីអានីន (LGAA) យន្តហោះនេះមានទម្ងន់១.២០០គីឡូក្រាម និងមានប្រវែង៨,៤ម៉ែត្រ មានស្លាបប្រវែង១៣.៥ម៉ែត្រ ។ យន្តហោះនេះអាចហោះហើរក្នុងរយៈចម្ងាយ៣០០គីឡូម៉ែត្រ ហើយមានសមត្ថភាពហោះហើរបានប្រហែល ១ ម៉ោងកន្លះសម្រាប់ជើងហោះហើរតែមួយ ។
យន្ដហោះនេះប្រើសម្ភារៈសមាសធាតុកាបូន និងមានពន្លឺតិចបំផុត ។ យោងតាមលោក Zhao Tienan អនុប្រធាន LGAA បានឲ្យដឹងថា វាអាចរត់នៅលើដីវាលស្មៅ និងផ្លូវក្រួស បានផងដែរ ។
លោក Zhao បានលើកឡើងថា “យន្តហោះ RX4E មានចក្ខុវិស័យទីផ្សារដ៏ធំមួយ។ វាអាចត្រូវបានប្រើនៅក្នុងវិស័យមួយចំនួនដូចជា ការដឹកជញ្ជូនផ្លូវឆ្ងាយ ការហ្វឹកហាត់សាកល្បង ការមើលទេសភាពការថតរូបពីលើអាកាស និងការគូសផែនទីពីលើអាកាស” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា