កីឡា

Spurs កំពុងចរចា Bournemouth សុំទិញ Josh King មកជួយ Harry Kane

នៅថ្ងៃនេះកាសែតអង់គ្លេស The Sunsports បានចេញផ្សាយថាក្លឹបដែល មានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡង Spurs បាននឹងកំពុងធ្វើការចរចា ជាមួយនឹងក្លឹប Bournemouth ហើយដើម្បីពិនិត្យលទ្ធភាពក្នុងការទិញយកខ្សែប្រយុទ្ធ Josh King។

ប្រភពដដែលបានសរសេរទៀតថា Josh King នឹងមកចូលរួមជាមួយនឹង Spurs ដើម្បីមកជួយក្នុងតំណែងរបស់ Harry Kane ប៉ុណ្ណោះពោលគឺ ជាជម្រើសទី២របស់លោក Jose Mourinho ។មួយរយៈមុន Spurs បានចាប់អារម្មណ៍ជាមួយនឹងខ្សែប្រយុទ្ធ Callum Wilson ប៉ុន្តែបែរជាបានប្តូរគោលដៅនេះទៅវិញ។

បច្ចុប្បន្នកីឡាករខ្សែប្រយុទ្ធ King វ័យ២៨ឆ្នាំរូបនេះកំពុងស្ថិតនៅក្នុងបេសកកម្មជាមួយនឹងក្រុមជម្រើសជាតិនរវែសនៅឡើយហើយនឹងត្រូវដាក់ឲ្យនៅដាច់ ដោយឡែកក្នុងពេលដែលគាត់នឹងវិលត្រឡប់មកកាន់ ទឹកដីប្រទេសអង់គ្លេសវិញ៕

ប្រែសម្រួ៖ស៊ុនលី

Most Popular

To Top