តូក្យូ ៖ លោក Osamu Masuko អតីតនាយកប្រតិបត្តិក្រុមហ៊ុន Mitsubishi Motors ដែលបានបង្កើតសម្ព័ន្ធភាព របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ជាមួយក្រុមហ៊ុន Nissan បានទទួលមរណភាព នៅអាយុ ៧១ ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
លោក Masuko ត្រូវបានគេតែងតាំង ជាទីប្រឹក្សាពិសេសរបស់ក្រុមហ៊ុន នៅពេលលោកលាឈប់ ពីបញ្ហាសុខភាពគិតត្រឹមថ្ងៃទី ៧ ខែសីហា ។ ក្រុមហ៊ុន Mitsubishi Motors បាននិយាយថា លោកបានស្លាប់ដោយសារជំងឺខ្សោយបេះដូង កាលពីថ្ងៃទី ២៧ ខែសីហា។ លោក Masuko បានចូលរួមជាមួយអតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ក្នុងការបង្កើតសម្ព័ន្ធភាពក្នុងឆ្នាំ ២០១៦ ។
បន្ទាប់ពីលោក ត្រូវបានតែងតាំង ជាប្រធានក្រុមហ៊ុន Mitsubishi Motors ក្នុងឆ្នាំ ២០០៥ លោក Masuko បានខិតខំប្រឹងប្រែង ដើម្បីកសាងកេរ្តិ៍ឈ្មោះម៉ាក របស់ខ្លួនឡើងវិញ ដែលត្រូវបានរារាំង ដោយការបិទបាំង នូវបញ្ហាខ្វះចន្លោះជាច្រើន មានលក្ខណៈជាប្រព័ន្ធ និងរាប់ទសវត្ស ដែលបានលេចចេញ នៅដើមទសវត្ស ឆ្នាំ ២០០០ ។
ស្ងប់ស្ងាត់ និងនិយាយទន់ លោក Masuko បានក្លាយជានិមិត្តរូបនៃការរស់ឡើងវិញរបស់ក្រុមហ៊ុន Mitsubishi Motors ។ លោក Masuko បាននិយាយថា លោកមានការភ្ញាក់ផ្អើល និងសោកសៅ ចំពោះការចាប់ខ្លួនលោក Ghosn ។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅពេលនោះថា ខ្ញុំនៅតែមិនអាចយល់ពីមូលហេតុ ហើយខ្ញុំមិនយល់ទេ ។ នាយកប្រតិបត្តិក្រុមហ៊ុន Nissan Motor Co លោក Makoto Uchida បានចូលរួមរំលែកទុក្ខ ៕ដោយ៖លី ភីលីព