វ៉ាស៊ីនតោន ៖ សម្ព័ន្ធមិត្តបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះយោធារបស់រុស្ស៊ី បានរំលោភលើដែនអាកាស របស់អង្គការណាតូ ខណៈដែលខ្លួន កំពុងព្យាយាម ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក ដែលហោះនៅក្បែរកោះមួយ របស់ប្រទេសដាណឺម៉ាក ។
សេចក្តីថ្លែងការណ៍ របស់កងទ័ពអាកាសសម្ព័ន្ធមិត្ត របស់ណាតូ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ យន្តហោះ Su-27 របស់រុស្ស៊ីដែលហោះហើរពី Kaliningrad បានដេញតាមយន្ដហោះ B-52 ចូលដែនអាកាសដាណឺម៉ាក លើកោះនេះ ដោយបានរំលោភលើដែន អាកាសរបស់ប្រទេសណាតូ” ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “យន្ដហោះប្រតិកម្មរហ័សរបស់ដាណឺម៉ាក ត្រូវបានបង្កើតឡើង ដើម្បីប្រឆាំងនឹងការ រំលោភនេះ ទោះយ៉ាងណាការ វាយប្រយុទ្ធរបស់យន្ដហោះប្រយុទ្ធរុស្ស៊ី បានវិលត្រឡប់មុន ពេលមានការស្ទាក់ចាប់” ការរំលោភចូលដែនអាកាស ដែលគ្មានការអនុញ្ញាត គឺជាការរំលោភច្បាប់ អន្តរជាតិ យ៉ាងសំខាន់៕
ដោយ ឈូក បូរ៉ា