ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក តេស្តមីស៊ីល ផ្លោងឆ្លងទ្វីប នៅរដ្ឋកាលីហ្វូញ៉ា

បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការបាញ់តេស្តសាកល្បង មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III មិនបំពាក់ក្បាលគ្រាប់ នៅថ្ងៃពុធសប្ដាហ៍នេះ បង្ហាញឲ្យឃើញថា ការទប់ទល់រារាំងនុយក្លេអ៊ែ នៅតែមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ។

ទីបញ្ជាការវាយប្រហារ សកលរបស់កងទ័ព អាកាសអាមេរិក បានបាញ់តេស្តយ៉ាងជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប ដែលបំពាក់លើ រថយន្តទម្រតេស្ត ពីមូលដ្ឋានកងទ័ពអាកាស Vandenberg រដ្ឋកាលីហ្វូញ៉ា ។ រថយន្តបំពាក់មីស៊ីលនោះ បានធ្វើដំណើរប្រហែល៤.២០០ម៉ាយ ទៅកាន់ផ្នែក Kwajalein Atoll នៅប្រជុំកោះ Marshall ។

ក្រោយការបាញ់តេស្តសាកល្បងនោះ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយថា “ការបាញ់តេស្តនេះ បញ្ជាក់ឲ្យឃើញពីសមត្ថភាព វាយចំគោលដៅនិងភាពអាចជឿទុកចិត្ត បានរបស់ប្រព័ន្ធអាវុធមីស៊ីលផ្លោងឆ្លងទ្វីប ដោយផ្តល់នូវទិន្នន័យ ដ៏មានតម្លៃ ដើម្បីធានាឲ្យបាននូវការទប់ទល់នុយក្លេអ៊ែយ៉ាងមានសុវត្ថិភាព ប្រកបដោយសន្តិសុខនិងប្រសិទ្ធភាព”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top