ភ្នំពេញ ៖ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាលនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ អញ្ជើញចូលរួមបើកកិច្ច ប្រជុំបទបញ្ជា និងចាប់ពូល៣ប្រភេទ កីឡាទៀត ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល១០ថ្ងៃ ដែលចាប់ពីថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោកដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនីត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។
ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៤នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២០ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ អត្តពលកម្ម និងទាញព្រ័ត្រ។
ការប្រកួតនេះ បាល់ទាត់មាន១៤ក្រុម បាល់ទាត់បុរសមាន១០ក្រុម បាល់ទាត់នារី៤ក្រុម បាល់ទះបុរស មាន៩ក្រុម នារី៣ក្រុម អត្តពលកម្មមានច្រើនក្រុមលើកវិញ្ញាសាលោតចម្ងាយ លោតកម្ពស់ និង១០០ម៉ែត្រ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១២ក្រុម នារី៦នាក់ និងបុរស៦នាក់ ។ បាល់ទាត់បុរស មាន១០ក្រុមយើងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានបាល់ទាត់វិទ្យាល័យជ័យវរ័ន្មទី៧ ចំណែក៣ប្រភេទកីឡាទៀត ប្រកួតនៅទីក្រុងតាខ្មៅ៕ដោយ៖លី ភីលីព