បរទេស ៖ របាយការណ៍ របស់មន្ទីរបញ្ចកោណ ចេញនៅថ្ងៃអង្គារ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមានផែនការ បង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែទ្វេដង នៅក្នុងរយៈពេល១០ទៅមុខទៀត ប៉ុន្តែកងកម្លាំងនុយក្លេអ៊ែចិន នឹងនៅតែចំណែកតូម មួយប៉ុណ្ណោះ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួនប្រគល់ឲ្យរដ្ឋសភា ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខនៅក្នុងប្រទេសចិន មន្ទីរបញ្ចកោណបាននិយាយថា ទីក្រុងប៉េកាំង កំពុងតែធ្វើការងារ អភិវឌ្ឍគោលជំហរឲ្យរឹងមាំឡើង និងប្រកួតប្រជែង ឬក៏យកឈ្នះសហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចផ្នែកការទូត នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា របាយការណ៍នោះ បាននិយាយប្រាប់ថា ផ្នែកនៃយុទ្ធសាស្ត្រនោះ គឺជាផែនការមួយដើម្បីធ្វើទំនើបកម្ម និងពង្រីកវិសាលភាព នៃកងកម្លាំងនុយក្លេអ៊ែ ៕
ប្រែសម្រួល៖ប៉ាង កុង