ព័ត៌មានអន្តរជាតិ

ការរលាយ នៃផ្ទាំងទឹកកក នៅ Greenland និងអង់តាក់ទិក កំពុងតាមដាន សេណារីយ៉ូ ដ៏អាក្រក់បំផុត របស់U.N សម្រាប់កម្ពស់ ទឹកសមុទ្រកើនឡើង

អង់គ្លេស់ ៖ ផ្ទាំងទឹកកកនៅ Greenland និងអង់តាក់ទិកកំពុងបាត់បង់បរិមាណយ៉ាងខ្លាំងនៅក្នុងអត្រា សេណារីយ៉ូករណី ដ៏អាក្រក់បំផុត ដែលបានព្យាករណ៍ដោយអង្គការ សហប្រជាជាតិ ហើយអាចបណ្តាល ឲ្យកម្រិតទឹកសមុទ្រកើនឡើង១៦ អ៊ីញនាឆ្នាំ២១០០នា ពេលខាងមុខនេះ បើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

យោងតាមការសិក្សាថ្មី របស់សាកលវិទ្យាល័យ Leed ប្រសិនបើអត្រាទាំងនេះនៅតែបន្តប្រជាជន ១៦ លាននាក់បន្ថែមទៀតអាចប្រឈមនឹងគ្រោះទឹកជំនន់ម្តងហើយម្តងទៀត។ ក្រុមអ្នកស្រាវជ្រាវអះអាងថា ប្រសិនបើកម្រិតកើនឡើង១៦ អ៊ីញក្នុងរយៈពេល ៨០ ឆ្នាំដូចការព្យាករណ៍នោះ វានឹងមានការកើនឡើង នូវចំនួនព្យុះបំផ្លាញផងដែរ ។

ការបាត់បង់ដ៏ធំពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ដោយសារតែទឹករលាយ និងទឹកកកបានផ្គូរផ្គងជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការបម្រែបម្រួល អាកាសធាតុ (IPCC) ។ អ្នកនិពន្ធអ្នកដឹកនាំការសិក្សា លោក Thomas Slater អ្នកជំនាញខាងអង្កេតតំបន់ប៉ូល បាននិយាយថា យើងត្រូវការសេណារីយ៉ូ ដ៏អាក្រក់បំផុតថ្មីមួយ ដោយបន្ថែមថា សន្លឹកកំពុងរលាយលឿន ជាងការព្យាករណ៍ ៕ដោយ៖លី ភីលីព

Most Popular

To Top