កីឡា

Liverpool ចាំបាច់គួរស្វែង រកអ្នកជំនួស Wijnaldum

អតីតកីឡាកររបស់ Liverpool ម្នាក់បានបង្ហាញ ពីអារម្មណ៍ថាមិ នចង់ឲ្យកីឡាករឆ្នើម ហូឡង់ Wijnaldum ចាកចេញពីក្លឹបឡើយ ប៉ុន្តែបញ្ជាក់ថា ប្រសិនបើករណីណាមួយកិច្ចពិភាក្សា បន្តកុងត្រាថ្មីមិនអាចទៅរួចទេ នោះក្លឹបគួរតែចាប់ផ្តើមមានផែនការ បន្ទាប់ទុករួចជាស្រេច។

អតីតកីឡាករខ្សែ ការពារលោក John Barnes បាននិយាយបែបនេះថាក្លឹបហង្ស ក្រហម Liverpool គួរតែចាប់ផ្តើមសម្លឹង មើលនិងពិចារណាថា តើកីឡាករណាមួយដែលអាចមានតម្លៃ ប្រសើរជាង Georginio Wijnaldum ប្រសិនបើកីឡាកររូបនេះនឹងមិនព្រមបន្ទាបការ ទាមទាររបស់គាត់ពីកុងត្រាថ្មី ទេនោះ។

គួរបញ្ជាក់ថាដែរថា កីឡាករហូឡង់រូបនេះ បានផ្ទេរមកដល់ទឹកដី Anfield កាលពីរដូវក្តៅឆ្នាំ២០១៦ ពីក្លឹប Newcastle នឹងបានសាងកេរ្ត៍ឈ្មោះយ៉ាង អស្ចារ្យនៅទីនេះ ប៉ុន្តែកុងត្រារយៈពេល៥ឆ្នាំ គឺកាន់តែខិតមកជិតដែលកិច្ចពិភាក្សាគ្នាកំពុងធ្វើឡើងផងដែរ ដើម្បីអាចបន្តកុងត្រាថ្មី មួយបាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top