ឥណ្ឌាបានចុះហត្ថលេខា ជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ជាទិញប្រព័ន្ធកាំជ្រួចហ្វូង បញ្ជានាំផ្លូវធុន Pinaka ក្រោយពេលស្ថានភាពជម្លោះព្រំដែន ជាមួយចិនកាន់តែកើនកម្ដៅ។
ដើម្បីបំពាក់បន្ថែមដល់កងទ័ព១,៣លាននាក់ ក្រសួងការពារជាតិឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង តំលៃ៣៨០លានដុល្លារ ជាមួយក្រុមហ៊ុន Tata Power Company, Larsen & Toubro and Bharat Earth Movers Ltd ដើម្បីទិញប្រព័ន្ធកាំជ្រួចហ្វូងទំនើបចំនួន៦ឈុត សរុបមានទម្របាញ់ ចំនួន១១៤ដើម ដើម្បីដាក់តាមព្រំដែនចិន។
សារព័ត៌មានបក្សកុំម្មុយនីស្ត របស់ចិន បានព្រមានឥណ្ឌាថា នឹងខាតបង់យោធាធ្ងន់ធ្ងរ ជាងកាលពីឥណ្ឌាធ្វើសង្គ្រាមជាមួយចិន នៅទសវត្សឆ្នាំ៦០ទៅទៀត បើឥណ្ឌាហ៊ានប្រហើនប្រឈមមុខជាមួយចិនអំពីជម្លោះព្រំដែន នៅតំបន់ជួរភ្នំហិមាល័យ ៕
ដោយ ៖ sabay