ព័ត៌មានអន្តរជាតិ

ថ្ងៃនេះកូវីដ១៩ ឆ្លងដល់មនុស្សជិត២៦លាននាក់ និងបាត់បង់ជីវិត លើស៨៦ម៉ឺននាក់ ហើយនៅទូទាំង ពិភពលោក

បរទេស ៖ គិតត្រឹមថ្ងៃពុធនេះយោងតាមតួលេខ ដែលត្រូវបាន ចេញផ្សាយ ដោយសកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ការស្លាប់ដោយកូវីដ១៩ នៅទូទាំងពិភពលោកមានចំនួន កើនដល់ ៨៦០០០០ នាក់ ។

ក្នុងនោះផងដែរតួលេខ នៃអ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកឈានដល់ ២៥៨៦៥២០៥ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកបានកើនឡើងដល់ ៨៦០៨៥៧ នាក់។

នៅសហរដ្ឋអាមេរិកវិញ បានរាយការណ៍អំពីចំនួនអ្នកស្លាប់ និងបាត់បង់ជីវិតខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយមានចំនួនទៅដល់ ៦១១០៥៣៥ នាក់និងអ្នកស្លាប់ចំនួន ១៨៥៦៤៤ នាក់ស្មើនឹង មួយភាគប្រាំ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។

ខណៈនេះផងដែរប្រទេសប្រេស៊ីលបានកត់ត្រា នូវចំនួនប្រជាជនឆ្លងច្រើនជាងគេទី ២ លើពិភពលោកដែលមានចំនួន ៣៩៥០៩៣១ ករណីនិង មានអ្នកស្លាប់ចំនួន ១២៣៧៨០ នាក់បន្ទាប់មកគឺប្រទេសឥណ្ឌាដែលមានចំនួនអ្នកឆ្លង ៣៧៦៩៥២៣ នាក់និងមានអ្នកស្លាប់ចំនួន ៦៦៣៣៣ នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top