ក្រុមហ៊ុនរថយន្តជប៉ុន Infiniti បានប្រកាសចេញម៉ូ ដែល QX80 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះបានអាប់ដេត មុខងារថ្មីៗជាច្រើន រួមទាំង កញ្ចក់មើលក្រោយឆ្លាតវៃ Smart Rearview Mirror (SRVM) ថ្មី ដែលបង្ហាញរូបភាព បានកាន់តែច្បាស់ផងដែរ។
រថយន្ត SUV កៅអី៣ជួរ Infiniti QX80 ថ្មីនេះ ផ្តល់ជម្រើស ៣ម៉ូដែល គឺ QX80 Luxe, QX80 Premium Select និង QX80 Sensory ដែលមានតម្លៃចាប់ពី ៦៩ ០៥៩ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយ 2WD និង ៧២ ១៥០ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ 4WD។
QX80 ឆ្នាំ២០២១ មានបំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន ដូចជា Blind Spot Intervention, Lane Departure Prevention, Distance Control Assist, Rear Seat Belt Reminder, Intelligent Cruise Control, Apple CarPlay និង Android Auto ផងដែរ។
Infiniti QX80 បំពាក់ម៉ាស៊ីនសាំងចំណុះ ៥,៦លីត្រ V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ១៥,៦លីត្រ/១០០គីឡូម៉ែត្រ៕