អតីតកីឡាករខ្សែប្រយុទ្ធមាឌតូចរបស់ជម្រើសជាតិអង់គ្លេស Aaron Lennon ក្នុងវ័យ៣៣ឆ្នាំនៅពេលនេះបានសម្រេចចាកចេញ ពីអង់គ្លេសដើម្បីអាចបន្ត អាជីពជាមួយនឹងក្លឹបនៅប្រទេសតួកគី Kayserispor ហើយ។
Lennon បានចាកចេញពីក្លឹប Burnley ទៅលេងនៅក្លឹបនៃប្រទេស តួកគីមួយនេះជាមួយនឹងកិច្ចសន្យាកុងត្រាដែលមានរយៈពេល២ឆ្នាំក្រោយពេល បានបង្ហាញខ្លួន នៅទីនេះបាន២រដូវកាលកន្លងះប៉ុន្តែស៊ុតបានតែ១គ្រាប់គត់ក្នុងការប្រកួតទាំង៥៥របស់គាត់ជូនក្លឹប។
គួរឲ្យដឹងដែរថាក្លឹបនៅប្រទេសតួកគីមួយនេះ បញ្ចប់ទៅក្នុងលទ្ធផល នៅចំណាត់ថ្នាក់លេខរៀងទី១៧ក្នុងតារាង ដែលមានន័យថានឹងត្រូវ កាត់ចេញពីលីគកំពូលប៉ុន្តែដោយសារកូវីដ១៩ ទើបលទ្ធផលទាំងនោះត្រូវ បានលប់ចោលតែម្តងសម្រាប់រដូវកាល២០១៩-២០២០៕
ប្រែសម្រួល៖ស៊ុនលី