ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ថ្កោលទោស ការគម្រាមកំហែង របស់ចិន ចំពោះប្រធាន ព្រឹទ្ធសភាឆែក

បរទេស ៖ អ្នកនយោបាយជាន់ខ្ពស់តៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការគម្រាមកំហែងរបស់ចិន ជុំវិញដំណើរទស្សនកិច្ចធ្វើឡើង ដោយប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក មកកាន់តៃវ៉ាន់ គឺហាក់ដូចជាខ្យល់ រដូវរងារដ៏ត្រជាក់សោះកក្រោះ និងផ្ទុយទៅនឹងពាក្យ ពេចន៍ដ៏សុភាពរាបសា ដែលលោកប្រធានព្រឹទ្ធសភា បាននិយាយ ក្នុងខណៈកំពុងនៅកោះតៃវ៉ាន់។

ប្រទេសចិន ដែលអះអាងកោះតៃវ៉ាន់ថាជាទឹកដីមួយផ្នែករបស់ខ្លួននោះ បានធ្វើការថ្កោលទោស ចំពោះប្រធានព្រឹទ្ធសភា សាធារណរដ្ឋឆែក គឺលោក Milos Vystrcil សម្រាប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ហើយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយក្នុងសប្ដាហ៍នេះថា លោក Milos Vystrcil នឹងបង់តម្លៃដ៏ធ្ងន់ធ្ងរ ចំពោះដំណើរទស្សនកិច្ចកោះកាន់ លទ្ធិប្រជាធិបតេយ្យនោះ។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែក ដូចទៅនឹងប្រទេសភាគច្រើនដែរ គឺគ្មានចំណងមិត្តភាព ការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់ទេ។ ប្រទេសចិនទាមទារឲ្យប្រទេសនានា ដែលខ្លួនមានចំណងមិត្តភាពជាមួយ ឲ្យទទួលព្រមថា កោះតៃវ៉ាន់ គឺជាប្រទេសចិនតែមួយ ៕

Most Popular

To Top