ប្រវត្តិសាស្ត្រ ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៤២ យន្តហោះប្រភេទ អណ្តែតលើទឹក របស់ប្រទេសជប៉ុន មួយគ្រឿង បានទំលាក់គ្រាប់បែក ដែលសម្រាប់
បង្កជាអគ្គិសភ័យ ទៅលើតំបន់ព្រៃឈើ នៅរដ្ឋOregon សហរដ្ឋអាមេរិក ហើយវាបាន ក្លាយទៅជាការ វាយប្រហារតាមអាកាស លើកដំបូងបង្អស់ ដែលជប៉ុន ធ្វើទៅលើអាមេរិក និងក៏ជាលើកចុងក្រោយបង្អស់ផងដែរ នៅក្នុងកំឡុងសម័យសង្គ្រាម។
យន្តហោះមួយគ្រឿងនេះ ត្រូវបានហោះហើរចេញពីនាវាមុជទឹក របស់ជប៉ុនsub I-25 និងមានពីឡុត ដែលមានឈ្មោះ Nobuo Fujita ដែលជាមនុស្សក្លាហានបំផុត ក្នុងការហោះហើរ ពីលើដែន អាកាសអាមេរិក ជាមួយនឹងយន្តហោះ ធន់ស្រាលរបស់ខ្លួន និងបានថែមទាំងទំលាក់គ្រាប់បែក ទៅលើភ្នំ Mount Emilyហើយច្បាស់ណាស់ ឈ្មោះគាត់ត្រូវ
បានសរសេរចូល ទៅក្នុងសៀវភៅប្រវត្តិសាស្ត្រផងដែរថា បុរសតែម្នាក់គត់ ដែលអាចទំលាក់គ្រាប់បែក នៅលើដែនដីរបស់អាមេរិក។
បើទោះបីជាមិនបានបំផ្លិចបំផ្លាញអ្វី ច្រើននៅទីនោះ ក្តីប៉ុន្តែពីឡុតជប៉ុនលោក Fujita អាចធ្វើដំណើរ ត្រឡប់ទៅកាន់ ស្រុកវិញយ៉ាងសុវត្ថិភាព និងបានថែមទាំងទទួលការហ្វឹកហ្វឺនបន្ថែម ទៅលើជំនាញពីឡុត យន្តហោះចម្បាំងនិងបានចូលរួម នៅក្នុងសង្គ្រាម បន្តបន្ទាប់មកទៀត ៕
ប្រែសម្រួល:ស៊ុនលី