បរទេស៖កាលពីថ្ងៃអង្គារ ម្សិលមិញនេះប្រទេសតួកគី និងអ៊ីរ៉ង់បានឈានទៅដល់ ការព្រមព្រៀងគ្នាមួយក្នុងការរៀបចំ ផែនការថ្មីដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងក្រុមឧទ្ទាមឃឺដឬ PKK ដែលកំពុងមានវត្តមាននៅតាមបណ្តោយ ព្រំដែននៃប្រទេសទាំងពីរ។
គួរឲ្យដឹងផងដែរថា សេចក្តីថ្លែងការណ៍រួមមួយបាន ចេញបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការជាន់ខ្ពស់តួកគី – អ៊ីរ៉ង់លើកទី ៦ នេះបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ប្រឆាំងនឹង សកម្មភាពនានារបស់ក្រុមPKKនិងក្រុមPJAK និងអង្គការភេរវករ ដទៃទៀតនៅតាមបណ្តោយព្រំដែន រួមនិងចាត់វិធានការសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តោតលើលទ្ធផលរួម ទាំងប្រតិបត្តិការរួមគ្នាផងដែរ។
គួរឲ្យដឹងដែរថា PKK ដែលបានធ្វើសកម្មភាពប្រឆាំង ទៅនឹងរដ្ឋាភិបាលក្រុងអង់ការ៉ារយៈពេល៣០ឆ្នាំមកហើយនោះត្រូវបាន ប្រទេសតួកគីដាក់បញ្ចូលទៅ ក្នុងបញ្ជីក្រុមភេវរកម្មហើយក្នុងនោះក៏មានការទទួលស្គាល់ពី សំណាក់ប្រទេសផ្សេងទៀតដូចជា សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបផងដែរ៕
ប្រែសម្រួល៖ស៊ុនលី