បន្ទាប់ពីចុះកុងត្រាទិញបានខ្សែប្រយុទ្ធឆ្នើមកូឡំប៊ី James Rodriguez ក្លឹប Everton នៅតែបន្តក្តីសុបិន្តក្នុងការនាំយកកីឡាករគោលដៅរបស់ខ្លួន មកបន្ថែមនៅរដូវក្តៅនេះ។
ក្នុងនោះកីឡាករខ្សែបម្រើ Abdoulaye Doucoures ដែលលេងឲ្យក្លឹប Watford នៅថ្ងៃនេះត្រូវបាន Everton ប្រកាសជាផ្លូវការហើយថា ខ្លួនបានចាយលុយប្រមាណជា២០លានផោននាំយកគាត់ មករួមក្លឹបដែរនៅរដូវកាលក្រោយ។
កីឡាករបារាំងវ័យ២៧ឆ្នាំរូបនេះ បានទទួលយកកុងត្រាដែលមានរយៈពេល៣ឆ្នាំជាមួយនឹង Everton និងក្លាយទៅជាកីឡាករចំណូលថ្មីដ៏សំខាន់ម្នាក់ បន្ទាប់ពីការមកដល់របស់កីឡាករ James និងកីឡាករ Allan ៕
ប្រែសម្រួល៖ស៊ុនលី