វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា យោធារបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នឹងដកចេញនាពេលដ៏ខ្លីខាងមុខនេះ ប្រមាណ៤.០០០នាក់ និង២.០០០នាក់ ។
លោក ត្រាំ បានថ្លែង នៅក្នុងអំឡុងពេលនៅឯសេតវិមានថា “មានភាពរីកចម្រើនជាច្រើនដែលបានកើតឡើងនៅអាហ្វហ្គានីស្ថាន ប៉ុន្តែ យើងនឹងដកទ័ពចេញដល់ទៅ៤.០០០នាក់ ក្នុងអំឡុងពេលដ៏ខ្លី ។ ដូចនៅក្នុងប្រទេសអ៊ីរ៉ាក់ វិញ យើងនឹងដកចេញយោធាប្រមាណ២.០០០នាក់ដែរ ក្នុងពេលឆាប់ៗនេះ” ។
គាត់បានថ្លែងទៀតថា “យើងបានឃើញភាពរីកចម្រើនរបស់អ៊ីរ៉ាក់ ហើយយើងនឹងធ្វើការដកកងទ័ពតិចបំផុតដែលយើងមាន ហើយយើងនឹងធ្វើក្នុងរយៈពេលខ្លីប៉ុណ្ណោះ សម្រាប់កងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ។
គម្រោងការកាត់បន្ថយកងទ័ព ដែលលោក ត្រាំ បានប្រកាស ត្រូវបានធ្វើឡើងលើសពីផែនការនៃការប្រកាសរបស់យោធាអាមេរិក កាលពីពេលមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា