ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមបើកកិច្ចពិភាក្សាសម្ព័ន្ធភាព កម្រិតការងារ

សេអ៊ូល៖ អនុរដ្ឋមន្រ្តី ការបរទេសទីមួយ នៃទីក្រុងសេអ៊ូល លោក Choi Jong-kun បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតបណ្តាញ សន្ទនាកម្រិតការងារថ្មីមួយ ដើម្បីអនុញ្ញាត ឱ្យមានការពិគ្រោះយោបល់ឆាប់រហ័ស និងឥតឈប់ឈរលើបញ្ហាផ្សេងៗរវាងប្រទេសទាំងពីរ។

លោក Choi បានឈានដល់កិច្ចព្រមព្រៀងនេះ ក្នុងពេលជួបពិភាក្សា ជាមួយអនុរដ្ឋលេខាធិការ សហរដ្ឋអាមេរិកលោក Stephen Biegun នៅទីក្រុងវ៉ាស៊ីនតោន។ លោកថា ភាគីទាំងពីរក៏បានឯកភាពគ្នា ប្តេជ្ញាឆ្ពោះទៅមុខឆ្ពោះទៅរកកិច្ចពិភាក្សា ដែលជាប់គាំងអស់រយៈពេលជាយូរ មកហើយរបស់ប្រទេសនេះ លើការចែករំលែកការ ចំណាយលើវិស័យការពារជាតិ។

លោកបន្ដថា “នៅឯការពិគ្រោះយោបល់ (ភាគី) បានយល់ព្រមបង្កើត ជាបណ្តោះអាសន្ន ដែលមានឈ្មោះថា ‘ការសន្ទនាសម្ព័ន្ធភាព” ដែលនឹងក្លាយជាអង្គភាពពិគ្រោះយោបល់កម្រិតការងារ រវាងមន្រ្តីថ្នាក់ដឹកនាំមកពីក្រសួង ការបរទេស នៃប្រទេសទាំងពីរ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top