បរទេស ៖ យោងតាមការចេញផ្សាយ របស់ភ្នាក់ងារសុខភាព សាធារណៈ នៃប្រទេសបារាំង នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា
តួលេខឆ្លងវិរុសកូវីដ១៩ ក្នងរយៈពេល២៤ម៉ោងចុងក្រោយ នៅទូទាំងប្រទេសបានកើនឡើង ទៅដល់១៣៤៩៨នាក់។
សេចក្តីប្រកាសដដែល បានអះអាងទៀតថា ចំនួនឆ្លងប្រចាំថ្ងៃមួយនេះ គឺជាចំនួនឆ្លងដ៏ខ្ពស់ មិនធ្លាប់មាន ដោយករណី
ឆ្លងខ្លាំងបំផុត កាលពីមុននេះមួយថ្ងៃ គឺថ្ងៃសុក្រមានត្រឹមតែ១៣១២៥នាក់ ដែលវាបានធ្វើឲ្យចំនួនឆ្លង សរុននៅក្នុងប្រទេស
មានទៅដល់៤៤២១៩៤នាក់ ។
ក្នុងនោះផងដែរគេបានដឹងទៀតដែរថា ចាប់តាំងតែពីការផ្ទុះឆ្លង នៃវិរុសមួយនេះកាលពីខែកុម្ភៈ ប្រទេសបារាំង មានចំនួនអ្នកស្លាប់កើន
ដល់៣១២៧៤នាក់ ហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី