សេអ៊ូល៖ ការឃោសនា របស់កូរ៉េខាងជើង បានស្តីបន្ទោសប្រទេស កូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះជុំវិញ ការចូលរួមរបស់ខ្លួន នៅក្នុងសមយុទ្ធ នាវាចរណ៍ពហុជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយហៅសមយុទ្ធនេះថា ជាការបង្កហេតុយោធា ប្រកបដោយគ្រោះថ្នាក់។
កងទ័ពជើងទឹកបានចូលរួម ក្នុងសមយុទ្ធ RIMPAC ពីរដងនៅប៉ាស៊ីហ្វិក (RIMPAC) នៅកោះហាវ៉ៃកាលពីខែសីហា បន្ទាប់មកសមយុទ្ធតាមសមុទ្ររួមគ្នារយៈពេល ៣ ថ្ងៃមួយទៀត គឺប៉ាស៊ីហ្វិកវូហ្កាដ នៅក្នុងដែនទឹកក្បែរ កោះហ្គាំកាលពីដើមខែនេះ។
គេហទំព័រកូរ៉េខាងជើង មួយក្នុងបណ្ដាញឃោសនា របស់កូរ៉េខាងជើង បានចុះផ្សាយថា “ សមយុទ្ធសមុទ្ររួមគ្នា ដែលកងនាវាចរកូរ៉េខាងត្បូង បានចូលរួមនៅក្នុងពេលនេះគឺការអនុវត្តការ លុកលុយក្រោមយុទ្ធសាស្ត្រឥណ្ឌូ – ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក”៕
ដោយ ឈូក បូរ៉ា