ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុនថ្មី និងលោក ត្រាំ ប្ដេជ្ញាពង្រឹងសម្ព័ន្ធ មិត្ដាន្ដិសុខជប៉ុន-អាមេរិក

តូក្យូ៖ នាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុនលោក Yoshihide Suga និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាពង្រឹង សម្ព័ន្ធមិត្តសន្តិសុខជប៉ុន -អាមេរិក និងធ្វើការរួមគ្នា ដើម្បីដោះស្រាយការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងការហៅទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក Suga ឡើងកាន់អំណាច។

លោកនាយករដ្ឋមន្រ្តី ដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយសភាកាលពីថ្ងៃពុធ ជាមេដឹកនាំថ្មីដំបូង របស់ជប៉ុន ក្នុងរយៈពេលជិត ៨ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីការសន្ទនាថា លោកបានប្រាប់លោក ត្រាំ ថាសម្ព័ន្ធភាព គឺជា “មូលដ្ឋានគ្រឹះ នៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។

លោក ត្រាំ ត្រូវបានដកស្រង់សម្តី ដោយលោក Suga ថាសម្ព័ន្ធភាពគួរតែត្រូវបានពង្រឹង បន្ថែមទៀត ហើយលោក Suga ត្រូវបានស្វាគមន៍ ក្នុងការហៅទូរស័ព្ទទៅលោកថា“ ២៤ ម៉ោងក្នុងមួយថ្ងៃ” ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top