សេអ៊ូល៖ មន្ដ្រីជាន់ខ្ពស់ជាន់ខ្ពស់ សហរដ្ឋអាមេរិកដែលមិន បញ្ចេញឈ្មោះបានលើកឡើងថា អ៊ីរ៉ង់និងកូរ៉េខាងជើង បានបន្តកិច្ចសហប្រតិបត្តិការមីស៊ីល រយៈចម្ងាយឆ្ងាយ នៅក្នុងគម្រោងមួយ ដែលរួមមានការផ្ទេរផ្នែកសំខាន់ៗ។
មន្ត្រីរូបនោះមិនបានផ្តល់ភស្តុតាង លម្អិត ស្តីពីការងាររួមគ្នានោះទេ ប៉ុន្តែការកត់សម្គាល់នេះបានពង្រឹងការរំពឹងទុកលើសកម្មភាព រីកសាយអាវុធរបស់កូរ៉េខាងជើង ចំពេលមានវិបត្តិសេដ្ឋកិច្ចកើតចេញពីការដាក់ទណ្ឌកម្មអន្តរជាតិ។
មន្ត្រីនោះត្រូវបានគេដកស្រង់សម្ដីនៅក្នុងរបាយការណ៍ កាលពីថ្ងៃអាទិត្យថា“ អ៊ីរ៉ង់ និងកូរ៉េខាងជើង បានបន្តកិច្ចសហប្រតិបត្តិការលើគម្រោងមីស៊ីល រយៈចម្ងាយឆ្ងាយរួមទាំងការផ្ទេរផ្នែកសំខាន់ៗផងដែរ”៕ដោយ ឈូក បូរ៉ា