បរទេស ៖ ប្រទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Elliott Abrams តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភ អំពីកិច្ចសហការគ្នា របស់ប្រទេសអ៊ីរ៉ង់ ជាមួយប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើអ្វីក៏ដោយដែលខ្លួនអាច ដើម្បីទប់ស្កាត់ ។
លោក កំពុងតែឆ្លើយតបនឹងសំនួរ របស់អ្នកសារព័ត៌មានមួយថា តើសហរដ្ឋអាមេរិក បានឃើញភស្តុតាង ដែលថា ទីក្រុងតេអេរ៉ង់និង ទីក្រុងព្យុងយ៉ាង បានបន្តធ្វើកិច្ចសហការគ្នា លើការអភិវឌ្ឍផលិតមីស៊ីល វាយប្រហារក្នុងរយៈចម្ងាយឆ្ងាយដែរឬក៏អត់ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែកញ្ញ ឆ្នាំ២០២០ បានឲ្យដឹងថា ប្រេសិតសហរដ្ឋអាមេរិករូបនេះ បាននិយាយបែបនេះភ្លាមៗ ក្រោយរដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មថ្មីៗលើប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែ និងសព្វាវុធរបស់ប្រទេសនេះ ៕
ប្រែសម្រួល៖ប៉ាង កុង